Loading...

ភាពមិនច្បាស់លាស់ក្រុមហ៊ុនអចលទ្រព្យ Chinese Evergrande របស់ចិន ធ្វើអោយប្រាក់ដុល្លារអាមេរិកទ្បើងថ្លៃ

25 September 2021

កាលពីថ្ងៃសុក្រ ប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ គួរអោយកត់សំគាល់។តាមការរំពឹងទុកអាចនឹងទ្បើងថ្លៃ៣សប្ដាស៍ ជាប់ៗគ្នាបន្តទៀត ។ ការទ្បើងថ្លៃរបស់ប្រាក់ដុល្លារនេះបណ្ដាលមកពីភាពមិនច្បាស់លាស់របស់ក្រុមហ៊ុន អចលនទ្រព្យចិន  Evergrande ដែលបានជួបវិបត្តហិរញ្ញវត្ថុ ដូច្នោះបានជួយឱ្យប្រាក់ដុល្លារងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវគ្គមុន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters  ។
ក្រុមហ៊ុន China Evergrande Group មានបំណុលចំនួន ៣០៥ ពាន់លានដុល្លារនិងខ្វះសាច់ប្រាក់ ក្នុងការបង់ប្រាក់ជូនវិនិយោគិន ចំនួន ៨៣.៥ លានដុល្លារ ចំនុចនេះទុកឱ្យវិនិយោគិនចោទសួរថាតើវានឹង
ធ្វើការទូទាត់មុនពេលផុតកំណត់រយៈពេល ៣០ ថ្ងៃឬអត់? ។

ការដួលរលំរបស់ក្រុមហ៊ុនអាចបង្កើតហានិភ័យជាប្រព័ន្ធដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។ប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះភាគរយដ៏ធំបំផុតក្នុងរយៈពេលមួយថ្ងៃបើធៀបក្នុងរយៈពេលប្រហែល
មួយខែកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចូលសាច់ប្រាក់ថ្មីចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអោយក្រុមហ៊ុន Evergrande ។
ប្រាក់យន់ចិន បានចុះខ្សោយធៀបនឹងប្រាក់ដុល្លារនៅ ៦.៤៦៤១ ក្នុងមួយដុល្លារ។
ការធ្លាក់ចុះនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រាក់ដុល្លារអាមេរិកត្រូវបានដកចេញដោយសេចក្តីប្រកាសកាលពីថ្ងៃពុធពីធនាគារកណ្តាលអាមេរិកថាវាទំនងជានឹងចាប់ផ្តើមកាត់បន្ថយការទិញមូលបត្របំណុលប្រចាំ ខែរបស់ខ្លួនឱ្យបានឆាប់ត្រឹមខែវិច្ឆិកានិងកំណត់ការដំឡើងអត្រាការប្រាក់អាចសមស្របតាមការរំពឹងទុកនៅពេលធនាគារកណ្តាលផ្លាស់ប្តូរពីគោលនយោបាយវិបត្តិរោគរាតត្បាត Covid 19 ។
លោក Joseph Trevisani អ្នកវិភាគជាន់ខ្ពស់នៅ FXStreet.com បានមានប្រសាសន៍ថា“ ស្ថិតនៅក្នុងស្ថានភាពមួយនេះមិនមានជាបញ្ហាអ្វីចោទនោះទេចំពោះប្រាក់ដុល្លារអាមេរិក។ប្រាក់ដុល្លារអាមេរិក គឺជាអ្នកទទួលបាននូវអត្ថប្រយោជន៍” ។
អត្ថបទ៖ Mr. Gold